A 2022 ~ វិទ្យាល័យសុខ អាន ខ្វាវ

សូមស្វាគមន៍

ជម្រាបសួរលោកគ្រូ អ្នកគ្រូ សួស្តីប្អូនៗសិស្សានុសិស្សជាទីស្រឡាញ់រាប់អាន! នេះជាវែបសាយមួយដែលនឹងបង្ហាញអំពីពត៌មានមួយចំនួន ដែលមានសារៈសំខាន់ ហើយបម្រើដល់ការសិក្សាមុខវិជ្ជាភាសាខ្មែរនៅគ្រប់កម្រិតថ្នាក់គឺចាប់ពីថ្នាក់ទី១០ រហូតដល់ថ្នាក់ទី១២។

Thursday, March 3, 2022

ក្លឹបបាត់ទាត់ពិភពលោកមួយទៀត ប្រកាសផ្ដាច់ខ្លួនចេញពី រុស្ស៊ី

 ក្លឹបបាត់ទាត់ពិភពលោកមួយទៀត ប្រកាសផ្ដាច់ខ្លួនចេញពី រុស្ស៊ី

ក្លឹបបាល់ទាត់ Everton នៃលីគកំពូលអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ បញ្ជាក់ពីការផ្អាក រាល់កិច្ចសន្យាគាំទ្រ និងសម្ព័ន្ធភាពពីរុស្ស៊ី បន្ទាប់​ពី​មាន​ការលុកលុយ​លើ​អ៊ុយក្រែន ​តាំង​ពី​សប្ដាហ៍​មុន។
ដោយ​ក្រុមហ៊ុន​រុស្ស៊ី​ចំនួន ៣ ដែល​ចុះ​កិច្ចសន្យា​ជាមួយ​ក្លឹបបាល់ទាត់ Everton គឺ USM, Megaphon និង Yota មួយថ្ងៃ​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា​​មហាសេដ្ឋី​រុស្ស៊ី លោក​​ Alisher Usmanov ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ទាំង​បី​ ត្រូវ​បាន​ព្យួរ​ពី​សហភាព​អឺរ៉ុបហើយ។

ក្រុម Everton បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា “មនុស្សគ្រប់គ្នានៅ Everton មាន​ការ​ភ្ញាក់ផ្អើល និង​សោកសៅ​ ចំពោះអ្វីដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ ព្រឹត្តិការណ៍សោកនាដកម្មនេះ ត្រូវតែបញ្ចប់ឲ្យ​​បានឆាប់តាមដែលអាចធ្វើទៅបាន និង​ចៀសវាង​ការខាតបង់បន្ថែមទៀត” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ


សេដ្ឋកិច្ចកម្ពុជា នឹងរងផលប៉ះពាល់កាន់តែខ្លាំង​បើសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលយូរ

សេដ្ឋកិច្ចកម្ពុជា នឹងរងផលប៉ះពាល់កាន់តែខ្លាំង​បើ

សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលយូរ

បានផុស

  

នៅ

 

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា សង្រ្គាមនៅអឺរ៉ុប បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរ ក្នុងនោះក៏មានកម្ពុជាផងដែរ។


លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញទស្សនៈថា សង្រ្គាមនៅអឺរ៉ុបនេះ គឺជាយុទ្ធសាស្រ្តថ្មី ដែលនាំឲ្យប្រទេសនៅលើពិភពលោករងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចខ្លាំង ដូចជាចិន និងកម្ពុជា ដែលជាប្រទេសនាំផលិតផលទៅអឺរ៉ុបច្រើន។ ប៉ុន្តែក៏មានប្រទេស ដែលចំណេញពីសង្គ្រាមនេះផងដែរ គឺប្រទេសអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។ លោកបណ្ឌិតបន្ថែមថា« សង្គ្រាមនេះ អាមេរិកតែងតែចិញ្ចឹមចិត្ត ហើយគាត់(អាមេរិក) មានភាពវៃឆ្លាតក្នុងការធ្វើសង្រ្គាម ដោយមិនឲ្យសង្គ្រាមកើតនៅក្នុងទ្វីបអាមេរិកទេ…យើងឃើញថា រាល់សង្រ្គាមទាំងអស់ តែងតែបង្កើតឲ្យមានបញ្ហានៅតាមតំបន់ផ្សេងៗ នៅពេលដែលប្រទេសនៅអឺរ៉ុបមានការរីកចម្រើន គឺរុញឲ្យមានសង្គ្រាមនៅអឺរ៉ុប ពេលដែលអាស៊ីមានការរីកចម្រើនរុញឲ្យមានសង្គ្រាមនៅអាស៊ី»។


លោកបណ្ឌិត គី សេរីវឌ្ឍន៍ សង្កត់ធ្ងន់ថា បញ្ហានៅអឺរ៉ុប គឺជាវិបត្តិដ៏ធំមួយ ដែលនឹងប៉ះពាល់ដល់ទីផ្សាររបស់កម្ពុជា និងចិន ដោយសារ កម្ពុជា បាននាំចេញផលិតផលជាច្រើនទៅកាន់ទីផ្សារអឺរ៉ុប។ លោកបណ្ឌិតបន្តដូចច្នេះថា « បើសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន កើតឡើងរយៈពេលខ្លី នឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជាតិចតួចប៉ុណ្ណោះ ប៉ុន្តែបើសង្រ្គាមនេះអូសបន្លាយរ៉ាំរ៉ៃយូរ នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរកម្ពុជា ហើយក៏ប៉ះពាល់ដល់អឺរ៉ុបទាំងមូលផងដែរ»។

ពាក់ព័ន្ធនឹងវិបត្តិនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផងដែរ បាននិងកំពុងរងផលប៉ះពាល់ ដោយសារតែប្រេងចាប់ផ្ដើមឡើងថ្លៃ ដែលកើតចេញពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្តេចមានប្រសាសន៍ថា «អ្វីដែលយើងបាននិងកំពុងមើលឃើញ ប៉ះពាល់ដល់ពិភពលោកសព្វថ្ងៃ គឺប្រេងឡើងថ្លៃ ព្រោះរុស្ស៊ីក៏ជាប្រទេសផលិតប្រេង មួយដ៏ធំនៅលើពិភពលោក… ប្រេងចាប់ផ្ដើមឡើងថ្លៃ នេះជាផលប៉ះពាល់ដែលចេញមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន»។ ប្រមុខដឹកនាំកម្ពុជា សង្កត់ធ្ងន់ថា វិបត្តិនេះ នឹងក្លាយជាបន្ទុកបន្ថែម ខណៈដែលពិភពលោកកំពុងញាំញីដោយជំងឺកូវីដ-១៩។ សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី ០៣ ខែ មីនានេះ មានរយៈពេល៨ថ្ងៃហើយ ដែលផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕

អត្ថបទ៖ ទួន សុផល




សម្តេច ហ៊ុន សែន៖ ការផ្ដល់ជំនួយយោធាទៅឲ្យអ៊ុយក្រែន គឺជាការលើកទឹកចិត្តក្នុងការធ្វើសង្គ្រាម

សម្តេច ហ៊ុន សែន៖ ការផ្ដល់ជំនួយយោធាទៅឲ្យអ៊ុយក្រែន គឺជាការលើក

ទឹកចិត្តក្នុងការធ្វើសង្គ្រាម

មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការផ្ដល់ជំនួយយោធាពីបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបទៅឲ្យអ៊ុយក្រែន គឺជាការលើកទឹកចិត្តក្នុងការធ្វើសង្គ្រាម ហើយសង្រ្គាមនេះ នឹងកាន់តែខ្លាំងឡើង។


សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំនៅតែរក្សាទស្សនទានដដែល គឺមិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានទេ គោលជំហររបស់យើងតាំងពីដើមរហូតមក គឺមិនគាំទ្រការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំង ពីភាគទីមួយប្រឆាំងនឹងភាគីមួយទៀត នេះជាគោលជំហរផ្លូវការរបស់យើង។ ព្រោះនេះគឺជាការចង់បានរបស់យើង ដែលខ្ញុំធ្លាប់បានប្រាប់បានថ្លែងនៅឯអង្គការសហប្រជាជាតិ»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ឥឡូវជម្លោះនេះ កំពុងក្លាយជាអឺរ៉ុបបនីយកម្មសង្គ្រាមជាមួយរុស្ស៊ី ដែលពីមុន គឺជាការវាយប្រហារពីរុស្ស៊ីទៅកាន់អ៊ុយក្រែន ប៉ុន្តែឥឡូវនេះប្រទេសនានានៅក្នុងអឺរ៉ុបបាននាំគ្នាផ្តល់មនុស្ស ផ្តល់អាវុធ ផ្តល់យន្តហោះចម្បាំង ដើម្បីវាយតបរុស្ស៊ី ហើយដែលមានរហូតមកដល់ពេលនេះមានប៊ុលហ្គារី និងប៉ូឡូញទេ ដែលបដិសេធ។ បើដូច្នេះ សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី មិនមែនជាសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ទៀតទេ ជាសង្រ្គាមរវាងរុស្ស៊ី និងអឺរ៉ុប តាមរយៈការផ្ដល់ជំនួយយោធា ដែលជាការលើកទឹកចិត្តបន្ថែមក្នុងការធ្វើសង្គ្រាម។


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ទៀតថា ៖«គោលជំហរផ្លូវការរបស់យើង សម្រាប់ក្របខណ្ឌអាស៊ាន នឹងមើលទៅតាមការវិវត្តន៍នៃសភាពការណ៍ យើងមិនដាក់ការប្រដៅចំពោះប្រទេសណាទាំងអស់ ប៉ុន្តែយើងគ្រាន់តែបញ្ជាក់ពីគោលជំហររបស់យើង យើងលើកទឹកចិត្តឲ្យមានការចរចា»។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សម្តេចតេជោមើលឃើញថា គឺកំពុងតែធ្វើអន្តរជាតិតូបនីយកម្ម សង្គ្រាមនេះ តាមរយៈការផ្គត់ផ្គង់អាវុធពីប្រទេសមួយចំនួនតាមរយៈអាវុធ បើផ្ដល់ជំនួយជាស្បៀងអាហារ ជាថ្នាំពេទ្យពេទ្យ នោះមិនមែនជាការលើកទឹកចិត្តដើម្បីធ្វើសង្គ្រាមទេ ហើយនៅពេលដែលបញ្ជូនជំនួយនេះទៅដល់ ទៅសង្គ្រាមនឹងផ្ទុះកាន់តែធំ។ ដោយសារការពីដើម អ៊ុយក្រែនខ្វះអាវុធ ឥឡូវមានអាវុធ តម្រូវឲ្យរុស្ស៊ីត្រូវប្រើកម្លាំងខ្លាំងជាមុន ដូច្នេះ សង្រ្គាមនេះឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពីកម្រិតមួយទៅកម្រិតមួយ រហូតដល់មានការព្រមានដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ពីសំណាក់ប្រធានាធិបតីពូទីនទៀតផង។ ដែលជាការកង្វល់ធំ បន្ទាប់ពីសង្គ្រាមលោកលើកទី២។


សម្តេចតេជោអះអាងថា ក្នុងនាមជាមេដឹកនាំប្រទេសមួយ ក៏ហ៊ានធ្វើការវិភាគជូនពលរដ្ឋរបស់ខ្លួន ដើម្បីជ្រាបដែរ។ ជាមួយគ្នានោះ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋមេត្តាយោគយល់ ចំពោះការឡើងថ្លៃប្រេង មិនមែនឡើងតែកម្ពុជាទេ គឺឡើងគ្រប់ប្រទេសទាំងអស់លើពិភពលោក សូម្បីតែប្រទេសផលិតប្រេងក៏ឡើងថ្លៃដែរ៕

ដោយ ៖ កោះកែវ

ទម្លាយមុខអតីតសង្សារ Tangmo ទាំងអស់ មានទាំងសង្សារថ្មី

 ទម្លាយមុខអតីតសង្សារ Tangmo ទាំងអស់ មានទាំងសង្សារថ្មី

ថៃ៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានស្គាល់សង្សាបច្ចុប្បន្នរបស់ Tangmo រួចមកហើយដែលលោក Birdបានតាមស្រលាញ់នាងអស់រយៈពេល៨ឆ្នាំតែចុងក្រោយបែរជាជួប  រឿងអភ័ព្វទៅវិញ។បើងាកទៅមើលជីវិតស្នេហារបស់តារាស្រីនេះវិញនាងធ្លាប់បានទាក់ទងជាមួយមនុស្សប្រុសច្រើនដែរមុននឹងក្លាយជាសង្សា Bird

https://s9.kh1.co/__image/w=650,h=802,q=100/2e/2e29e4c1bad2e832c97449e87cbca8e211b382eb.jpg
 Bird និង Tangmo

ជាពិសេស អតីតគូស្នេហ៍ដែលធ្វើឲ្យនាងឈឺចាប់ និង ជួបរឿងអាស្រូវជាងគេក្នុងជីវិតនោះ   គ្មានអ្នកណាក្រៅពី Tono នោះទេ។ ទោះបីជាយ៉ាងណា អ្នកទាំងពីរ ក៏បានចែកផ្លូវគ្នារក         ក្តីសុខឃើញរៀងខ្លួន ហើយបើកុំតែជួបរឿងទាំងនេះ ក៏មិនបានធ្វើឲ្យ Tangmo បានមកជួប Bird នេះដែរ។ 

https://s9.kh1.co/__image/w=650,h=634,q=100/6e/6ee2eae7471c40b3248e0a61e15c426eb169162b.jpg
  Bird និង Tangmo

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ  ហ្វេនៗនៅក្នុងបណ្ដាញសង្គមបានជីកកកាយឃើញ              រូបភាពសង្សារចាស់ប៉ុន្មាននាក់របស់ Tangmo ហើយក៏បានចែករំលែកពេញអ៉ិនធើណែត៕

ប្រភព៖ Thai Drama Zone

https://s9.kh1.co/__image/w=650,h=644,q=100/ba/ba282574f8b76d124bb5787c71227e419a1e06d0.jpg
 Tangmo និង Tono
https://s9.kh1.co/__image/w=650,h=640,q=100/d3/d3cb68b21dda4c80fc54b562cab79ee0d1a54789.jpg
 Tangmo និង សង្សារចាស់ 
https://s9.kh1.co/__image/w=650,h=634,q=100/70/705838d6f30440c8f0e3aac76a06a9e550b6e99f.jpg
 Tangmo និង សង្សារចាស់ 
https://s9.kh1.co/__image/w=650,h=642,q=100/1e/1eab14b8641e21e9aa69d81f0523dac2b581aa03.jpg
 Tangmo និង សង្សារចាស់ 
https://s9.kh1.co/__image/w=650,h=640,q=100/6d/6d261c46fbf3bc8599dd6e7c34c8a5dbabdc2a78.jpg
 Tangmo និង Nick

Friday, February 25, 2022

Taylor Swift - Blank Space


 

ខ្ញុំជឿ - តន់ ចាន់សីម៉ា


 

វីដេអូសូត្រកំណាព្យ


 

វីដេអូបង្រៀន


 

Tuesday, February 22, 2022

BLACKPINK - 'Ice Cream (with Selena Gomez)


 

Thursday, February 10, 2022

Get You Out


 

Tuesday, February 8, 2022

Jessie J, Ariana Grande, Nicki Minaj - Bang Bang


 

សុំត្រឹមមានអូន