សម្តេច ហ៊ុន សែន៖ ការផ្ដល់ជំនួយយោធាទៅឲ្យអ៊ុយក្រែន គឺជាការលើក
ទឹកចិត្តក្នុងការធ្វើសង្គ្រាម
មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការផ្ដល់ជំនួយយោធាពីបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបទៅឲ្យអ៊ុយក្រែន គឺជាការលើកទឹកចិត្តក្នុងការធ្វើសង្គ្រាម ហើយសង្រ្គាមនេះ នឹងកាន់តែខ្លាំងឡើង។បើតាមសម្ដេចតេជោ ហ៊ុន សែន ឥឡូវជម្លោះនេះ កំពុងក្លាយជាអឺរ៉ុបបនីយកម្មសង្គ្រាមជាមួយរុស្ស៊ី ដែលពីមុន គឺជាការវាយប្រហារពីរុស្ស៊ីទៅកាន់អ៊ុយក្រែន ប៉ុន្តែឥឡូវនេះប្រទេសនានានៅក្នុងអឺរ៉ុបបាននាំគ្នាផ្តល់មនុស្ស ផ្តល់អាវុធ ផ្តល់យន្តហោះចម្បាំង ដើម្បីវាយតបរុស្ស៊ី ហើយដែលមានរហូតមកដល់ពេលនេះមានប៊ុលហ្គារី និងប៉ូឡូញទេ ដែលបដិសេធ។ បើដូច្នេះ សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី មិនមែនជាសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ទៀតទេ ជាសង្រ្គាមរវាងរុស្ស៊ី និងអឺរ៉ុប តាមរយៈការផ្ដល់ជំនួយយោធា ដែលជាការលើកទឹកចិត្តបន្ថែមក្នុងការធ្វើសង្គ្រាម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ទៀតថា ៖«គោលជំហរផ្លូវការរបស់យើង សម្រាប់ក្របខណ្ឌអាស៊ាន នឹងមើលទៅតាមការវិវត្តន៍នៃសភាពការណ៍ យើងមិនដាក់ការប្រដៅចំពោះប្រទេសណាទាំងអស់ ប៉ុន្តែយើងគ្រាន់តែបញ្ជាក់ពីគោលជំហររបស់យើង យើងលើកទឹកចិត្តឲ្យមានការចរចា»។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សម្តេចតេជោមើលឃើញថា គឺកំពុងតែធ្វើអន្តរជាតិតូបនីយកម្ម សង្គ្រាមនេះ តាមរយៈការផ្គត់ផ្គង់អាវុធពីប្រទេសមួយចំនួនតាមរយៈអាវុធ បើផ្ដល់ជំនួយជាស្បៀងអាហារ ជាថ្នាំពេទ្យពេទ្យ នោះមិនមែនជាការលើកទឹកចិត្តដើម្បីធ្វើសង្គ្រាមទេ ហើយនៅពេលដែលបញ្ជូនជំនួយនេះទៅដល់ ទៅសង្គ្រាមនឹងផ្ទុះកាន់តែធំ។ ដោយសារការពីដើម អ៊ុយក្រែនខ្វះអាវុធ ឥឡូវមានអាវុធ តម្រូវឲ្យរុស្ស៊ីត្រូវប្រើកម្លាំងខ្លាំងជាមុន ដូច្នេះ សង្រ្គាមនេះឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពីកម្រិតមួយទៅកម្រិតមួយ រហូតដល់មានការព្រមានដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ពីសំណាក់ប្រធានាធិបតីពូទីនទៀតផង។ ដែលជាការកង្វល់ធំ បន្ទាប់ពីសង្គ្រាមលោកលើកទី២។
ដោយ ៖ កោះកែវ
0 comments:
Post a Comment